ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម កើនឡើងខ្ពស់បំផុត
- 2017-05-23 07:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម កើនឡើងខ្ពស់បំផុត
ចន្លោះមិនឃើញ
រយៈពេល ៤ខែដើមឆ្នាំ២០១៧ នេះ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម បានកើនឡើងដល់ ១ពាន់លានដុល្លារ ឬស្មើនឹងកំណើន ៣២,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះ ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយ បើទោះបីជារដូវខ្ពស់បំផុតនៃផ្លែឈើ និងបន្លែមិនទាន់មកដល់ក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Nhan Dan។
គិតត្រឹមដំណាច់ខែមេសា ចិន សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដែលនាំចូលបន្លែផ្លែឈើច្រើនបំផុតពីវៀតណាម ដែលស្មើនឹងប្រមាណ ៨៣ភាគរយ នៃតម្លៃនាំចេញសរុប។ មិនត្រឹមតែប៉ុណ្ណោះទេ ទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម ទៅកាន់ រុស្ស៊ី ថៃ និងម៉ាឡេស៊ី ក៏កំពុងកើនឡើងខ្លាំងផងដែរ។
បើគិតតែក្នុងចំណោមផលិតផលកសិកម្ម បន្លែ ផ្លែឈើ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមផលិតផលកសិកម្ម ដែលវៀតណាមនាំចេញបានច្រើនបំផុត ដែលក្នុងនោះ គ្រឿងសមុទ្រស្ថិតនៅលើគេ ឯលេខ២ គឺកាហ្វេ។ បើគិតលើកំណើនវិញ បន្លែ ផ្លែឈើ ស្ថិតនៅលេខ ២ បន្ទាប់ពីកៅស៊ូ។ ការនាំចេញកៅស៊ូរបស់វៀតណាម កើនឡើងដល់ទៅ ៦៦% (៦១១លានដុល្លារ)៕