ត្រឹម ៣ខែ វៀតណាម អាចរកចំណូលជាង ១ពាន់លានដុល្លារពីការនាំចេញកាហ្វេ
- 2017-05-24 04:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម ៣ខែ វៀតណាម អាចរកចំណូលជាង ១ពាន់លានដុល្លារពីការនាំចេញកាហ្វេ
ចន្លោះមិនឃើញ
ក្រសួងកសិកម្មវៀតណាម បានឱ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧នេះ វៀតណាម រកចំណូលបាន ១,៣៤ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ៥៩,២ម៉ឺនតោន។ តម្លៃនាំចេញជាមធ្យម ២២៦៧ដុល្លារក្នុង១តោន កើនឡើង ៣៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សមាគមកាហ្វេវៀតណាម រំពឹងថា នៅឆ្នាំ២០១៧-២០១៨ ដំណាំកាហ្វេ នឹងមានចំនួនដល់ ១,៤លានតោន។ លើសពីនេះទៅទៀត ប្រសិនបើអាកាសធាតុអំណោយផល នៅតំបន់ភាគកណ្តាល ដែលជាតំបន់ប្រមូលផលកាហ្វេ ៩០% នៃទូទាំងប្រទេសនោះ ទិន្នផលកាហ្វេរបស់វៀតណាម នឹងឈានដល់ ១,៣លានតោន។
សមាគមនេះបន្តថា ការនាំចេញកាហ្វេរបស់វៀតណាម នៅក្នុងឆ្នាំ ២០១៦-២០១៧ (គិតចាប់ពីខែតុលាឆ្នាំមុន ដល់ខែកញ្ញាឆ្នាំនេះ) នឹងកើនឡើងដល់ ១,៤ ទៅ ១,៥លានតោន។ កាលពីឆ្នាំ២០១៦ វៀតណាមនាំចេញកាហ្វេសរុប ១,៧៩លានតោន (កើនជិត ៣៤%) មានតម្លៃ ៣,៣៦ពាន់លានដុល្លារ (កើន ២៤%)៕