​World Cup U20៖ យុវជន​របស់ Barcelona ជួយ​កូរ៉េខាងត្បូង​កក់​កៅអី​វគ្គ១៦​ក្រុម

  • 2017-05-24 08:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ​ជម្រើស​ជាតិ​អាយុ​ក្រោម ២០ឆ្នាំ​កូរ៉េខាងត្បូង បាន​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន ក្នុង​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​ទី​ពីរ ប្រចាំ​ពូល A ពានរង្វាន់​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ កាលពី​ម្សិលមិញ។

ក្រុម U20 កូរ៉េខាងត្បូង អបអរនៅក្នុងការប្រកួតទល់នឹង U20 អាហ្សង់ទីន
កីឡា​យុវជន​មកពី​ក្លឹប Barcelona ឈ្មោះ Lee Seungwoo និង Paik Seungho បាន​ស៊ុត​ម្នាក់​មួយ​គ្រាប់ នៅ​ក្នុង​តង់​ទី​មួយ នាទី​១៨ និង ៤២ នៃ​ការ​ប្រកួត ដែល​ជា​គ្រាប់​ជ័យជម្នះ និង​ដឹកនាំ​ក្រុម​ម្ចាស់ផ្ទះ​ឡើង​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ។ ចំណែក អាហ្សង់ទីន ធ្វើ​បាន​តែ​មួយ​គ្រាប់​គត់ ដោយ​ខ្សែ​ប្រយុទ្ធ Luis Marcelo Torres នៅ​នាទី៥០។

ជ័យជម្នះ​នេះ នាំ​ឲ្យ​កូរ៉េខាងត្បូង ទទួល​បាន ៦​ពិន្ទុ ពី​ការ​ប្រកួត​ចំនួន ២​លើក​ក្នុង​ពូល A ឈរ​លេខ១ លើ​ក្រុម​អង់គ្លេស ដែល​មាន ៤ពិន្ទុ។ លេខ៣ គឺ​ក្រុម ហ្គីណេ មាន ១​ពិន្ទុ ខណៈ​ អាហ្សង់ទីន ២ប្រកួត​មាន ០ ពិន្ទុ។

មកទល់​​ពេល​នេះ ក្រៅពី​កូរ៉េខាងត្បូង ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ ១៦​ក្រុម​មាន វេណេហ្ស៊ុយអេឡា ដែល​មាន ៦ពិន្ទុ ក្នុង​ពីរ​ប្រកួត នៅ​ពូល B៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;