Pogba ការ​ឈ្នះ​ពាន Europa គឺ​ជូន​សម្រាប់​ទី​ក្រុង Manchester

  • 2017-05-25 01:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Paul Pogba បាន​និយាយ​ថា ការ​គ្រង​ជើងឯក UEFA Europa League របស់​ក្រុម​បិសាច​ក្រហម Manchester United កាលពី​យប់មិញ គឺ​សម្រាប់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ នៅ​ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នៅ​ទីក្រុង Manchester ចក្រភព​អង់គ្លេស។

កីឡាករ​ជម្រើស​ជាតិ​បារាំង​រូបនេះ គឺ​ជា​អ្នក​ស៊ុត​បាល់​គ្រាប់​ដំបូង​ឲ្យ Man Utd មុនការ​ធ្វើ​បាន​សម្រេច​គ្រាប់​ពី២ និង​ជា​គ្រាប់​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពី​មិត្ត​រួម​ក្រុម Henrikh Mkhitaryan។

កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ដដែល បាន​លើក​ឡើង​ថា ក្រុម​បិសាច​ក្រហម​បាន​បំបិទ​ការ​រិះគន់ ដោយ​ការ​ឈ្នះ​ពាន Europa League បន្ថែម​ពី​លើ​ពាន EFL Cup និង Community Shield ដែល​ពួកគេ​ធ្វើ​បាន​នៅ​ក្នុង​រដូវកាល ២០១៦-២០១៧ នេះ។

គួរ​បញ្ជាក់​ថា Manchester United បាន​យក​ឈ្នះ​លើ Ajax ក្នុង​លទ្ធផល ២-០ នា​កីឡាដ្ឋាន Friends Arena នៅ​ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត។ ខ្សែ​បម្រើ​ការពារ Ander Herrera គឺ​ជា Man of the Match សម្រាប់​ការ​ប្រកួត​នេះ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;