អាមេរិក បញ្ជូន​នាវា​សង្គ្រាម​មក​សមុទ្រ​ចិន​ខាងត្បូង​ជាលើក​ដំបូង ក្រោម​រដ្ឋបាល ដូណាល់ ត្រាំ

  • 2017-05-25 02:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​អាមេរិក ១រូប​បាន​ឱ្យដឹង​ថា នាវា​ចម្បាំង​អាមេរិក ១​គ្រឿង បាន​ស្ថិតនៅ​ចម្ងាយ ២២​គីឡូម៉ែត្រ ពីកោះ​សិប្បនិម្មិត ដែលត្រូវ​បាន​សាងសង់​ដោយចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះជា​ការ​បញ្ជូន​នាវា​ចម្បាំង​លើកទី១​របស់​អាមេរិក ក្រោយ លោក ដូណាល់ ត្រាំ បានឡើង​កាន់​តំណែង។

តំបន់ថ្មប៉ប្រះទឹក Mischief Reef
នាវា USS Dewey បាន​ធ្វើ​ដំណើរ​ទៅកៀក​តំបន់​ថ្ម​ប៉ប្រះ​ទឹក Mischief Reef ដែល​ស្ថិតនៅ​ក្នុង​ប្រជុំ​កោះ Spratly ជា​កន្លែង​ដែល​ចិន​អះអាង​ថា​ជា​អធិបតេយ្យភាព​របស់​ខ្លួន ហើយបាន​បង្ក​ជា​ជម្លោះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

អាមេរិក បាន​ហៅការ​បញ្ជូន​នាវា​នេះថា ជា​សេរីភាព​នាវាចរណ៍​របស់​ខ្លួន ប៉ុន្តែ​វាបាន​បញ្ឆេះ​កំហឹង​ដល់​ចិន ក្នុងពេល​ដែល លោក ដូណាល់ ត្រាំ ត្រូវការ​សហការ​ពីចិន ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;