Xperia XZ Premium ពណ៌​ក្រហម ជិត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ

  • 2017-05-25 04:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិល​មិញ គេ​បាន​ឃើញ​រូបភាព​បង្ហាញ​ពី Xperia XZ Premium ដែល​លើក​នេះ​ក្រុមហ៊ុន SONY បាន​ប្រើប្រាស់​ពណ៌​ក្រហម​វិញ​ម្ដង ខុស​ពី​មុន​ដែល​ខ្លួន​បាន​ចេញ​ពណ៌ Luminous Chrome (ផ្កាឈូក) Deepsea Black (ខ្មៅ) និង Bronze Pink (សំរិទ្ធ)។

ក្រុមហ៊ុន Docomo របស់​ជប៉ុន​នឹង​លក់​ម៉ូដែល​ពណ៌​ក្រហម Xperia XZ Premium។ SONY មិនទាន់​បញ្ជាក់​ពី​ការ​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​មិន​ទាន់​អះអាង​ថា ខ្លួន​មិន​ចេញ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នោះ​ដែរ។

លក្ខណៈ​សម្បត្តិ​របស់ Xperia XZ Premium ដែល​ប្រកាស​ចេញ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ

  • អេក្រង់ ៥,៤៦អ៊ីញ ​កម្រិត Resolution 3840 x 2160 ដង់ស៊ីតេ​រូបភាព ៨០៧​ភីកសែល​ក្នុង​មួយ​អ៊ីញ

  • ​កញ្ចក់ Gorilla Gass 5

  • បន្ទះ​ឈីប Snapdragon 835

  • RAM ទំហំ 4 GB, អង្គ​ផ្ទុក​ទិន្នន័យ 64 GB

  • កាមេរ៉ា​ក្រោយ 19 MP, f/2.0, 25mm, កាមេរ៉ា​មុខ 13 MP, f/2.0, 22mm

  • ថាមពល​ថ្ម 3230 mAh

ប្រភព៖ GSMarena ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;