LDP នឹង​​ហែក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ ៣ខេត្ត​ផ្សេងគ្នា

  • 2017-05-25 09:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) នឹង​រៀបចំ​វេទិកា និង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០១៧ ចំនួន ៣កន្លែង។ នេះ​បើយោងតាម​សេចក្ដី​ជូនដំណឹង​របស់​គណបក្ស​នេះ។ ទីតាំង​ទាំង ៣កន្លែង​នោះ រួមមាន៖

  • ថ្ងៃ​ទី២៦ ខែឧសភា វេលាម៉ោង ៨:៣០នាទី​ព្រឹក នៅ​តារាង​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២០០០នាក់។

  • ថ្ងៃ​ទី២៨ ខែឧសភា វេលាម៉ោង ៧:៣០នាទី​ព្រឹក នៅ​ក្នុង​ដីឡូត៍ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​គោកត្នោត ឃុំកណ្ដែក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ អ្នក​ចូលរួម​គឺ​មាន​ប្រមាណ ៥០០០នាក់។

  • ថ្ងៃទី២ ខែមិថុនា ម៉ោង ៨ព្រឹក នៅ​ទីលាន​បាល់ទាត់​វាលបែកចាន សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១ម៉ឺន​នាក់។

សេចក្ដី​ជូនដំណឹង​ដដែល​ក៏​បាន​បញ្ជាក់​ដែរថា លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ចូលរួម​ក្នុង​កម្មវិធី​ហែក្បួន​ទាំង ៣ ខាងលើ៕​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;