Mark Zuckerberg ទទួល​សញ្ញាប័ត្រ​ពី​សកលវិទ្យាល័យ Harward ក្រោយ​បោះបង់​ការ​សិក្សា

  • 2017-05-26 00:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​ត្រឡប់​ទៅ​ទទួល​សញ្ញាប័ត្រ​កិត្តិយស​នៅ​សកលវិទ្យាល័យ Harward របស់​សហរដ្ឋអាមេរិក​ហើយ ដោយ​ក្នុង​នោះ លោក​បាន​ឡើង​ថ្លែង​សុន្ទរកថា​បញ្ចប់​ការសិក្សា​ផង​ដែរ។

លោក Mark Zuckerberg​ ថ្លែង​សុន្ទរកថា​បញ្ចប់​ការសិក្សា​
ក្នុង​សុន្ទរកថា​បញ្ចប់​ការសិក្សា នៅ​ថ្ងៃ​ទី២៦ ឧសភា ២០១៧​នេះ លោក Mark Zuckerberg បាន​អំពាវនាវ​ឲ្យ​និស្សិត "មិន​ត្រឹមតែ​បង្កើត​ការងារ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បង្កើត​ការ​លើក​ទឹក​ចិត្តក្នុងការ​សម្រេច​គោលដៅ"។

សូម​បញ្ជាក់​ថា លោក Mark Zuckerberg គឺ​ជា​មហា​សេដ្ឋី​លំដាប់​ទី៥ ក្នុង​ពិភពលោក មាន​ទឹកប្រាក់ ៦២,៣​ពាន់​លាន​ដុល្លារ បាន​បោះបង់​ការ​សិក្សា​ពី​សកលវិទ្យាល័យ Harward និង​បាន​បង្កើត​វ៉េបសាយ​ទំនាក់ទំនង​ទូទាំង​ពិភពលោក Facebook៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;