ហ្វីលីពីន បញ្ជូន​កង​កំម៉ង់ដូ និង​ឧទ្ធម្ភាគចក្រ​ទៅ​វាយ​ក្រុម IS នៅ​តំបន់​ភាគ​ខាងត្បូង

  • 2017-05-26 02:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​ទី២៦ ឧសភា ម្សិលមិញ បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ និង​កងទ័ព​ជាច្រើន​ទៅ​វាយ​ដណ្ដើម​យក​តំបន់​ភាគ​ខាងត្បូង ពី​ក្រុម IS វិញ ក្រោយ​កងទ័ព​ហ្វីលីពីន​ចំនួន ៦​នាក់ បាន​ស្លាប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ IS កាលពី​ដើម​សប្ដាហ៍​នេះ។

កងទ័ព​ថ្មើរ​ជើង រួម​ជាមួយ​រថពាសដែក​របស់​ហ្វីលីពីន បាន​បើ​ការ​វាយ​ប្រហារ​លើ​ក្រុម IS នៅ​ក្រុង Marawi ក្នុង​តំបន់​កោះ Mindanao អស់​រយៈពេល ២​ថ្ងៃ​មក​ហើយ។ តាម​សេចក្តី​រាយការណ៍​ចុងក្រោយ ក្រុម​សកម្ម​ប្រយុទ្ធ IS ចំនួន ១៨​នាក់ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​ហ្វីលីពីន។

សូម​បញ្ជាក់​ថា នៅ​ក្រុង Marawi ដែល​កំពុង​មាន​ការ​ប៉ះទង្គិច​គ្នា​នេះ មាន​ប្រជាជន​មូស្លីម​រស់នៅ​ចំនួនជាង ២០​ម៉ឺន​នាក់៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;