ចិន ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ប្រទេស G7
- 2017-05-28 04:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ប្រទេស G7
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បាននិយាយនៅថ្ងៃទី២៨ឧសភានេះថា ចិន មិនពេញចិត្តនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសធំៗទាំង៧ (G7) ដែលបានលើកយកបញ្ហាសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត មកអធិប្បាយនោះឡើយ។
កាលពីថ្ងៃទី២៧ឧសភា មេដឹកនាំ G7 បានបង្ហាញការបារម្ភអំពីស្ថានភាពក្នុងតំបន់ទាំង២ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពយោធាក្នុងតំបន់នេះផងដែរ។
សូមបញ្ជាក់ថា ចិនកំពុងមានជម្លោះជាមួយជប៉ុន លើប្រជុំកោះសេនកាគូ ឬទាវយូ ដែលស្ថិតក្នុងសមុទ្រចិនខាងកើត និងមានជម្លោះជាមួយប្រទេសអាស៊ាន លើប្រជុំកោះ ស្រ្ព៉ាាតលី និង ប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង៕