លោក ញឹក ប៊ុនឆៃ ថាផ្លាកគណបក្សខ្មែររួបរួមជាតិ ចំនួន៣ ត្រូវគេបំផ្លាញ
- 2017-05-28 06:51:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញឹក ប៊ុនឆៃ ថាផ្លាកគណបក្សខ្មែររួបរួមជាតិ ចំនួន៣ ត្រូវគេបំផ្លាញ
ចន្លោះមិនឃើញ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី២៨ ខែឧសភានេះថា ផ្លាកគណបក្សរបស់លោក ត្រូវបានជនមិនស្គាល់មុខ លួចវាយបំផ្លាញដូចជា នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ចំពោះករណីនេះ គណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យប្តឹងរួចហើយ ដោយសមត្ថកិច្ច កំពុងតែស្វែងរកជនដៃដល់។ លោកបន្ថែមថា ក្រៅពីនេះ មិនមានបញ្ហាអ្វីធំដុំទេ៕