វៀតណាម ធ្លាក់ចេញពី U-20 World Cup ហើយ
- 2017-05-28 08:29:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ធ្លាក់ចេញពី U-20 World Cup ហើយ
ចន្លោះមិនឃើញ
ក្រុម U20 វៀតណាម បានធ្លាក់ពី U20 World Cup 2017 ហើយ បន្ទាប់ពីប្រកួតចាញ់ ហុងឌុយរ៉ាស់ ក្នុងលទ្ធផល ០-២ ដែលទើបតែបញ្ចប់នារសៀលថ្ងៃទី២៨ឧសភានេះ។ ចំណែក ១គូទៀត ក្នុងពូល E នេះ ដែលទើបតែបញ្ចប់ដូចគ្នាដែរ គឺ បារាំង បានយកឈ្នះ នូវែលហ្សេឡង់ ២-០។
៣ប្រកួតរបស់វៀតណាម នៅក្នុងវគ្គជម្រុះតាមពូលនេះ គឺទទួលបានតែ ១ពិន្ទុប៉ុណ្ណោះ ដោយប្រកួតលើកទី១ បានត្រឹមស្មើ នូវែលហ្សេឡង់ ០-០ លើកទី២ ចាញ់បារាំង ០-៤ និងចុងក្រោយនេះចាញ់ ហុងឌុយរ៉ាស់ ០-២។
សរុបលទ្ធផលក្នុងពូល E ក្រុមដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ គឺ បារាំង (៩ពិន្ទុ) និងនូវែលហ្សេឡង់ (៤ពិន្ទុ)។ ចំណែកក្រុមលេខ៣ គឺ ហុងឌុយរ៉ាស់ (៣ពិន្ទុ) មានឱកាសអ៊ុតមើលជាមួយក្រុមលេខ៣ នៅក្នុង៥ពូលផ្សេងទៀត ប្រសិនបើ ហុងឌុយរ៉ាស់ ស្ថិតក្នុងក្រុមល្អបំផុតទាំង៤ នោះនឹងមានឱកាសឡើងទៅវគ្គបន្ទាប់ផងដែរ៕