អាស៊ី ៣​ក្រុម បាន​ឈាន​ដល់​វគ្គ១៦​ក្រុម World Cup U20

  • 2017-05-29 03:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ២០១៧ បាន​បញ្ចប់​វគ្គ​ចែក​ពូល​ហើយ ដោយ​ក្នុង​នោះ​ក្រុម​មកពី​អាស៊ី នៅ​សល់ ៣​ក្រុម​ដែល​ត្រូវ​បន្ត​ប្រកួត​ប្រជែង​នៅ​ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ស្អែក។

ក្រុម​ទាំង​ពីរ​គឺ កូរ៉េខាងត្បូង (ម្ចាស់​ផ្ទះ) ជប៉ុន និង អារ៉ាប៊ីសាអ៊ូឌីត។ កូរ៉េខាងត្បូង មកពីពូល A ដែល ក្នុង ៣​ប្រកួត ឈ្នះ​២ និង ចាញ់​១។ ក្រុម​ម្ចាស់ផ្ទះ​នេះ​នឹង​ត្រូវ​ជួប​ក្រុម​ព័រទុយហ្គាល់ នៅ​ម៉ោង៦​ល្ងាច ថ្ងៃ​ទី៣០ ខែ​ឧសភា។ ចំណែក ជប៉ុន​មកពី​ពូល D (ឈ្នះ​១ ចាញ់​១ ស្មើ​១)។ ជប៉ុន​នឹង​ប៉ះ​វេណេហ្ស៊ុយអេឡា ម៉ោង​ ៣រសៀល ថ្ងៃ​ដដែល។ រីឯ អារ៉ាប៊ីសាអ៊ូឌីត មក​ពី​ពូល F (ឈ្នះ​១ ស្មើ​១ ចាញ់​១)។ ក្រុម​នេះ​នឹង​ត្រូវ​ជួប​អ៊ុយរុយហ្គាយ ម៉ោង ៣រសៀល នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ក្រុមកូរ៉េខាងត្បូង
ក្រុមជប៉ុន
ក្រុមអារ៉ាប៊ីសាអ៊ូឌីត

ក្រុម​អាស៊ី​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល រួម​មាន អ៊ីរ៉ង់ (ពូល C) និង​ វៀតណាម (ពូល E)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;