កំណត់ត្រា​ដ៏​ច្រើន​របស់ Francesco Totti ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2017-05-29 07:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​បង្ហាញ​ខ្លួន​បាន​ចំនួន ៧៨៦​ប្រកួត នៅ​ក្លឹប​បាល់ទាត់ Roma របស់​អ៊ីតាលី Francesco Totti ប្រកាស​បញ្ចប់​អាជីព​ជាមួយ​ក្លឹប​នេះ​កាលពី​យប់មិញ ដោយ​បន្សល់​ទុក​នូវ​កំណត់ត្រា​ជាច្រើន ក្នុង​រយៈ​ពេល ២៥​ឆ្នាំ​កន្លង​មក​នេះ។

កំណត់ត្រា​ទាំងនោះ រួម​មាន៖

  • បង្ហាញ​ខ្លួន​ចំនួន ៧៨៦​ប្រកួត នៅ Roma គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់
  • រក​បាន ៣០៧​គ្រាប់ សម្រាប់ Roma គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់
  • លេង​ចំនួន ២៥​រដូវកាល នៅ​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី ស្មើ​វីរបុរស​របស់​ក្លឹប AC Milan គឺ Paolo Maldini
  • បាន​រក​គ្រាប់​បាល់​ចំនួន ២៣​រដូវ​កាល​នៅ​ក្របខ័ណ្ឌ Serie A
  • រដូវកាល​ដែល Totti រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត គឺ ២០០៦-០៧។ រូបគេ​បាន​ឈ្នះ ស្បែក​ជើង​មាស នៅ Serie A (៣២​គ្រាប់) និង ស្បែក​ជើង​មាស​របស់​ទ្វីប​អឺរ៉ុប (២៦គ្រាប់)
  • បង្ហាញ​ខ្លួន​នៅ Roma ​ក្នុង​អាយុ​ត្រឹម​តែ ១៦ឆ្នាំ
  • បង្ហាញ​ខ្លួន​លើក​ចុងក្រោយ​ឲ្យ Roma ​ក្នុង​អាយុ ៤០ឆ្នាំ
  • ក្លាយ​ជា​ប្រធាន​ក្រុម​វ័យ​ក្មេង​បំផុត នៅ Roma ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្របខ័ណ្ឌ Serie A
  • ឈ្នះ​ជើង​ឯក Serie A មួយ​លើក​នៅ​រដូវកាល ២០០០-០១
  • ជើង​ឯក​រង ៩​លើក
  • ទទួល​បាន​កាត​ក្រហម ១៦​កាត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

;