បឹងកេត​​ឈ្នះ Warriors ជា​ជ័យជម្នះ​ទី២​របស់​ក្រុម​កម្ពុជាលើ​ក្រុម​លីគ​កំពូល​សិង្ហបុរី (មានវីដេអូ)

  • 2017-05-29 23:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា​២សម័យ បឹងកេត បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Warriors FC របស់​សិង្ហបុរី ក្នុង​លទ្ធផល ៤-១ កាលពី​យប់មិញ ធ្វើឲ្យ​ពួកគេ​បាន​ឈាន​ទៅ​ជុំ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ 2017 RHB Singapore Cup នៅ​សិង្ហបុរី។

ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឃួន ឡាបូរ៉ាវី បាន​ស៊ុត​ហែត​ទ្រីក និង​គ្រាប់​បាល់​បើកឆាក​របស់ Esoh Omogba បាន​ជួយ​ឲ្យ​បឹងកេត បញ្ចប់ ៩០នាទី​ដោយ​យក​ឈ្នះ ៤-១ លើ​ក្រុម Warriors FC ដែល​ធ្វើបាន​ដោយ​កីឡាករ Hafiz Nor. បន្ទាប់ពី​ស្មើ​គ្នា ០-០ នៅ​ក្នុង​តង់​ទី១។

ក្រោយ​ជ័យជម្នះ​នេះ បឹងកេត​ក្លាយ​ជា​ក្រុម​ទីពីរ​មកពី​លីគ​កំពូល​កម្ពុជា ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​មកពី​លីគ​កំពូល​សិង្ហបុរី បន្ទាប់ពី​ក្រុម​ភ្នំពេញ​ក្រោន​ឈ្នះ​ក្រុម Young Lions ២-០ ក្នុង​ព្រឹត្តិការណ៍ Singapore Cup ផង​ដែរ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;