ជំនន់​ទឹកភ្លៀង កើត​ឡើង​នៅ​បាងកក ​ថ្ងៃ​នេះ

  • 2017-05-30 08:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​ការពារ​ទឹកជំនន់​នៃ​រដ្ឋបាល​ក្រុង​បាងកក បាន​ឲ្យដឹង​ថា យ៉ាងហោចណាស់​ទីតាំង​សំខាន់ៗ ចំនួន ២៩​កន្លែង ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បង្ក​ដោយ​ភ្លៀង​បង្អុរ​ធ្លាក់ ពាសពេញ​ទី​ក្រុង​ចាប់​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា​នេះ។

នា​រសៀល​នេះ ភ្លៀង​បាន​ថមថយ​បន្តិច​នៅ​តំបន់ Thon Buri និង​ប៉ែក​កណ្ដាល​នៃ​ទីក្រុង​បាងកក ប៉ុន្តែ​ពពក​ខ្មៅ​បាន​បន្ត​រំកិល​នៅ​ភាគ​ខាងកើត​ទីក្រុង​ដដែល​នេះ។

មជ្ឈមណ្ឌល​ខាងលើ បាន​ឲ្យដឹង​ទៀត​ថា ការ​ធ្លាក់​ភ្លៀង​ខ្ពស់​បំផុត មាន​រង្វាស់ ៩៥,៥​មិល្លីម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​តំបន់ Bang Khen ខណៈ​កម្រិត​កម្ពស់​ទឹកជំនន់ បាន​កើន​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ។

នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋបាល​ក្រុង​បាងកក កំពុង​រូតរះ​ក្នុង​ការ​រំដោះ​ទឹក ដើម្បី​សម្រួលការ​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​នានា​ផង​ដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;