Roma ចែកផ្លូវ​ពី​គ្រូ​បង្វឹក​ ទោះ​ក្រុម​បាន​លេខ២ នៅ​លីគ Serie A ក៏ដោយ

  • 2017-05-30 08:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម AS Roma បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​លោក Luciano Spalletti នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា នេះ បន្ទាប់ពី​រូបលោក​បាន​ដឹកនាំ​ពួកគេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ នៅ​លីគ​កំពូល​របស់​អ៊ីតាលី Serie A ក្នុង​រដូវកាល ២០១៦-១៧ ។

ការ​ប្រកាស​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​ក្រោយ​ពីរ​ថ្ងៃ​នៃ​ជ័យ​ជម្នះ​លើក្រុម Genoa ក្នុង​លទ្ធផល ៣-២ ដែល​បាន​ជួយ​ឲ្យ​ក្រុម​លេខ​២នេះ ទទួល​បាន​កៅអី​មួយ​សម្រាប់​ការ​ប្រកួត UEFA Champions League នា​រដូវ​កាល​ក្រោយ។

លោក Spalletti សញ្ជាតិ​អ៊ីតាលី បាន​ចូលរួម​ជាមួយ Roma ជា​លើក​ទីពីរ​កាល​ពី​ឆ្នាំ២០១៦ ដោយ​ធ្លាប់​ជួយ​ពួកគេ​ឈ្នះ​ពាន Coppa Italia ចំនួន ២​លើក និង Supercoppa ចំនួន ១​លើក កាលពី​ដឹកនាំ​លើក​ដំបូង​ចន្លោះ​ពី​ឆ្នាំ ២០០៥ ទៅ ២០០៩។

ប្រធាន​ក្លឹប Roma លោក Jim Pallotta បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្លឹប​កំពុង​ស្វែងរក​បេក្ខភាព​មក​ជំនួស​តំណែង​របស់​គ្រូ​បង្វឹក​វ័យ ៥៨ឆ្នាំ​ខាងលើ ហើយ​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​វិល​ត្រឡប់​មក​ជួយ Roma ជា​លើក​ទីពីរ​ផង​ដែរ៕

ប្រភព៖ ASRoma ប្រែ​សម្រួល៖ លាភ.

;