Core i9 ប្រភេទ CPU ជំនាន់​ថ្មី​របស់ Intel ល្បឿន​លឿន​ដាច់​គេ

  • 2017-05-30 09:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា Computex 2017 ក្រុមហ៊ុន Intel នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ចេញ​ប្រភេទ CPU ថ្មី​របស់​ខ្លួន​គឺ Intel Core i9 ដែល​មាន 18 Cores និង 36 Threads។ លក្ខណៈ​សម្បត្តិ​នេះ មាន​ល្បឿន​លឿន​ជាង​គូ​ប្រជែង​របស់​ខ្លួន AMD ដែល​គ្រោង​នឹង​ចេញ Ryzen 9 Threadripper ដែល​មាន​ត្រឹម​តែ 16 Cores ប៉ុណ្ណោះ។

i9 នឹង​ត្រូវ​បែងចែក​ជា​ប្រភេទ Cores ខុសៗ​គ្នា​រួមមាន 10 (20 Threads), 12, 14, 16 និង 18 Cores ហើយ​ម៉ូដែល​ដែល​មាន 10 Cores នឹង​ចេញ​លក់​មុន​គេ។ តម្លៃ​របស់ Core i9 នឹង​មាន​ចាប់​ពី ៩៩៩​ដុល្លារ​ឡើង​ទៅ។ i9 ដែល​មាន 10 Cores ត្រូវ​គេ​ឲ្យ​ឈ្មោះ​ពេញ​ថា Intel Core i9 – 7900X មាន Clock Speed ល្បឿន 3.3GHz អាច​ឡើង​ដល់ 4.5GHz, L3 cache ទំហំ 13.75MB និង​អាច​ប្រើ​ជាមួយ RAM ប្រភេទ DDR4- 2666 4 Channels។ ចំណែក​ឯ i9 មាន 18 Cores ត្រូវ​គេ​ដាក់​ឈ្មោះ Core i9 7980XE, 16 Cores ឈ្មោះ Core i9 7969X, 14 Core ឈ្មោះ Core i9 7940X និង 12 Cores ឈ្មោះ Core i9 7920X៕

ប្រភព៖ Techradar ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;