Intel CPU ជំនាន់ទី៨ មានល្បឿនលឿនជាងមុន ៣០%
- 2017-05-31 02:08:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Intel CPU ជំនាន់ទី៨ មានល្បឿនលឿនជាងមុន ៣០%
ចន្លោះមិនឃើញ
ក្រៅពីបានប្រកាសនូវវត្តមានរបស់ Core i9 កាលពីម្សិលមិញ ក្រុមហ៊ុន Intel ក៏បានបង្ហើបព័ត៌មានខ្លះផងដែរអំពី CPU ជំនាន់ទី៨របស់ខ្លួន ដែលគ្រោងនឹងចេញនៅអំឡុងត្រីមាសទី៣ ឆ្នាំ២០១៧។ តាមការអះអាងរបស់ Intel បានឲ្យដឹងថា CPU ថ្មីនេះនឹងមានល្បឿនលឿនជាង CPU ប្រភេទ Kaby Lake ដល់ទៅ ៣០%។ នេះបើយោងតាមការធ្វើតេស្ដល្បឿនមួយ ដោយយក Core i7 – 7500U (ជំនាន់ទី៧) ដែលមាន 2 Cores, 4 Threads និង Clock Speed 2.7-3.5GHz ទៅប្រជែងនឹង CPU ជំនាន់ទី៨ (មិនដឹងឈ្មោះ) ដែលមាន 4 Cores, 8 Threads និង Clock Speed អតិបរមា 4GHz។ CPU ជំនាន់ទី៨ ត្រូវគេឲ្យឈ្មោះថា Coffee Lake៕