ថ្មីទៀតហើយ! Lens Wide angle របស់ Nikon ទើបតែចេញថ្ងៃនេះ
- 2017-05-31 07:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀតហើយ! Lens Wide angle របស់ Nikon ទើបតែចេញថ្ងៃនេះ
ចន្លោះមិនឃើញ
Nikon បានបង្ហាញជាផ្លូវការនូវ Lens ចំនួន ៣ម៉ូដែល គឺម៉ូដែល AF-P DX 10-20mm f/4.5-5.6G VR, ម៉ូដែល AF-S Fisheye 8-15mm f/3.5-4.5E ED និង ម៉ូដែល AF-S 28mm f/1.4E ED ដែលគ្រោងចេញលក់នៅអំឡុងខែមិថុនា ឆ្នាំ២០១៧ នេះ។
AF-P DX 10-20mm f/4.5-5.6G VR ជា Lens រចនាឡើងសម្រាប់កាមេរ៉ាប្រភេទ DX-format ដែលអាចថតបានបែប Wide angle (មុំសម្រាប់ចាប់យករូបភាពធំ) ឬ ស្មើនឹង 15-30mm សម្រាប់ប្រភេទ 35mm Format។ វាមានមុខងារទប់លំនឹង (VR) និង មុខងារ AutoFocus មានល្បឿនលឿន។ តម្លៃវិញ គឺសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ ខ្ទង់ ៣១០ដុល្លារ (បរទេស)។
សម្រាប់ AF-S Fisheye 8-15mm f/3.5-4.5E ED អាចចាប់យករូបភាពក្នុងមុំ ១៨០ដឺក្រេ ពេលបំពាក់លើកាមេរ៉ា Full-Frame។ កញ្ចក់ ED ជួយឲ្យការថតកាន់តែប្រសើរឡើង។ តម្លៃ គឺ ១២៥០ដុល្លារ (បរទេស)។
AF-S 28mm f/1.4E ED ជា Lens ដែលមានមុំចាប់រូបភាព ប្រហាក់ប្រហែលនឹងភ្នែករបស់មនុស្ស ដែលងាយស្រួលក្នុងការថតបែប Portrait និង Landscape។ វាក៏ត្រូវបានបំពាក់កញ្ចក់ ED ផងដែរ។ ចំពោះតម្លៃ គឺ ២០០០ដុល្លារ (បរទេស)៕