កម្មវិធី​អស្ចារ្យ ៣ លើ iPhone សម្រាប់​សរសេរ​អក្សរ​លើ​រូបថត

  • 2017-05-31 09:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


LiPix

LiPix ជា​កម្មវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចំនួន ២​ប្រភេទ គឺ​ប្រភេទ​ធម្មតា និង​ប្រភេទ​អាជីព (Pro)។ ​សម្រាប់​ប្រភេទ​ធម្មតា អាច​សរសេរ​អក្សរ​លើ​រូបថត​បាន ប៉ុន្តែ​វា​មិន​មាន​ស៊ុម Font អក្សរ និង Effects ច្រើន​ដូចជា​ប្រភេទ​អាជីព​ឡើយ។

មុខងារ​ពិសេស​មាន​ដូចជា ការ​ផ្លាស់ប្ដូរ​ទំហំ Font និង​ពណ៌​នៃ​តួអក្សរ ព្រម​ទាំង​អាច​បង្វិល បន្ថែម Effects, Emojis និង Stickers ជា​ច្រើន​ទៀត។ កម្មវិធី​នេះ ដាក់​ឲ្យ​ទាញ​យក​ឥតគិតថ្លៃ​នៅ​ក្នុង App Store។

I'd Cap That

I'd Cap That ជា​កម្មវិធី​ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ជម្រើស​មាន​ស្រាប់ ដើម្បី​បន្ថែម​នៅ​លើ​រូបភាព។ វា​ជា​ប្រភេទ ប្រយោគ​ដែល​សរសេរ​ស្រាប់ (Caption) ដែល​មាន​លក្ខណៈ​កំប្លុកកំប្លែង។ កម្មវិធី​នេះ ក៏​អាច​ទាញ​យក​ឥតគិតថ្លៃ​ផង​ដែរ។

Comic Caption Creator

លើស​ពី​កម្មវិធី​ទាំងពីរ​ខាងលើ Comic Caption Creator អាច​ឲ្យ​អ្នក​ប្រើប្រាស់​បន្ថែម​ដុំ​មូល​ៗ នៅ​លើ​រូបថត ដើម្បី​សរសេរ​អក្សរ​បន្ថែម​នៅ​ខាង​ក្នុង​នោះ។

វា​មាន Sticker ចំនួន​ជាង ១០០០រូប Filter កំប្លុកកំប្លែង ៣០ ប្រភេទ Font បែប​កំប្លែង​ចំនួន ៦៥ ប្រភេទ និង ដុំ​មូល​ៗ សម្រាប់​សរសេរ​អក្សរ​ចំនួន ១១​ប្រភេទ។ កម្មវិធី​នេះ មាន​ជា​ប្រភេទ​ឥតគិតថ្លៃ និង​ប្រភេទ​ដែល​មាន​តម្លៃ ៤​ដុល្លារ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;