ណាហ្គាវើល Vs Balistier Khalsa ត្រូវ​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ស្អែក

  • 2017-05-31 13:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ព្រឹត្តិការណ Singapore Cup រវាង​ក្រុម​ណាហ្គាវើល ជាមួយ​ក្រុម Balistier Khalsa នៅ​សិង្ហបុរី ម៉ោង ៧:៣០ នាទី​យប់​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ពន្យារពេល។ នេះ​ជា​ការ​ប្រកាស​របស់​ក្លឹប​ណាហ្គាវើល នៅ​មុន​នេះ​បន្តិច។

មូលហេតុ​ពន្យារ​ពេល​ប្រកួត​នេះ គឺ​ដោយសារ​បញ្ហា​អាកាស​ធាតុ​មិន​អំណោយ​ផល ដែល​អាច​បង្ក​ជា​រន្ទះ។ តាម​រយៈ​ការ​ប្រកាស​នេះ ណាហ្គាវើល នឹង​ត្រូវ​ប៉ះ​ក្រុម Balistier Khalsa របស់​សិង្ហបុរី នៅ​ថ្ងៃ​ស្អែក​វិញ ដោយពេល​វេលា​ប្រកួត​គឺ​នៅ​ម៉ោង ៧:៣០ នាទី​ដដែល (ម៉ោង​នៅ​កម្ពុជា)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;