អាស៊ី​ជ្រុះ​ចេញ​ពី​ព្រឹត្តិការណ៍ World Cup U20 អស់​ហើយ

  • 2017-06-01 01:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២០ឆ្នាំ​អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ក្រុម​ចុងក្រោយ​គេ​មកពី​ទ្វីបអាស៊ី ដែល​បាន​ខ្ទាត​ចេញ​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០​ឆ្នាំ បន្ទាប់ពី​ចាញ់​ក្រុម​អ៊ុយរុយហ្គាយ ក្នុង​លទ្ធផល ១-០ នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ កាលពី​ម្សិលមិញ។

ក្រុមអ៊ុយរុយហ្គាយ ប៉ះជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត
នៅ​មុន​ពេល​បរាជ័យ​របស់​អារ៉ាប៊ីសាអូឌីត ក៏​មាន​ក្រុម​អាស៊ី ២ទៀត ដែល​បាន​ធ្លាក់ គឺ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង និង ជប៉ុន។ ដូច្នេះ ​ក្រុម​អាស៊ី​ទាំង៥ រាប់​បញ្ចូល​ទាំង វៀតណាម និង អ៊ីរ៉ង់ ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល បាន​បាត់បង់​កៅអី​សម្រាប់​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់ World Cup U20 ​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ហើយ។

មក​ទល់​ពេល​នេះ ​ក្រុម​ដែល​បាន​ឈាន​ដល់​វគ្គ ៨ក្រុម រកឃើញ​មួយ​គូ​ហើយ គឺ ព័រទុយហ្គាល់ ត្រូវ​ប៉ះ អ៊ុយរុយហ្គាយ។ ចំណែក ៣​គូទៀត ទើបតែ​រក​ឃើញ ចំនួន ៣​ក្រុម​ប៉ុណ្ណោះ គឺ វេណេហ្ស៊ុយអេឡា ហ្សំប៊ី និង អង់គ្លេស ដោយ​ក្រុម​ទាំង៣ ត្រូវ​រង់ចាំ​អ៊ុត​មើល​គូប្រជែង​របស់​ខ្លួន ដែល​នឹង​ធ្វើ​ការ​ប្រកួត​បញ្ចប់​វគ្គ ១៦​ក្រុម ចំនួន ៣​គូ នា​ពេល​រសៀល និង​ល្ងាច​ថ្ងៃទី១ ខែ​មិថុនា​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;