Hun Sen Cup៖ ព្រះខ័នរាជ និងភ្នំពេញក្រោន លត់គូប្រកួតខ្លួនចាស់ដៃ ម្សិលមិញ
- 2017-06-01 01:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hun Sen Cup៖ ព្រះខ័នរាជ និងភ្នំពេញក្រោន លត់គូប្រកួតខ្លួនចាស់ដៃ ម្សិលមិញ
ចន្លោះមិនឃើញ
ការប្រកួតដំណាក់កាលទី៤ ឬ វគ្គ ១៦ក្រុមចុងក្រោយ Hun Sen Cup 2017 ជើងទី១ បានបញ្ចប់ទៅចំនួន ៤គូ កាលពីម្សិលមិញ។ ក្នុងនោះ ក្រុមមកពីលីគកំពូលកម្ពុជា បានលត់គូប្រកួតរបស់ខ្លួន ដោយទាត់បញ្ចូលទីជាច្រើនគ្រាប់ដូចៗគ្នា។
ក្នុងចំណោមទាំង ៤គូនោះ ក្រុមព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុមខេត្តកំពត ក្នុងលទ្ធផល ៨-០ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលដែលក្រុមភ្នំពេញក្រោន បានលត់ក្រុមសាលាបាល់ទាត់ជាតិ ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន RSN ។ ចំណែកនៅស្ដាតចាស់ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះក្រុមសូលទីឡូអង្គរ ៤-១ ហើយ អាស៊ីអឺរ៉ុប ចាញ់ គិរីវង់សុខសែនជ័យ ០-២។
នៅជើងទី១ ដដែល នឹងមានការប្រកួត ៤គូផ្សេងទៀត នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយក្នុងនោះមានជំនួបរវាងក្រុមក្រសួងការពារជាតិ ជាមួយ ខេត្តស្ទឹងត្រែង, ណាហ្គាវើល ប៉ះ ខេត្តស្វាយរៀង, Cambodian Tiger ប៉ះ អគ្គិសនីកម្ពុជា និងការប្រកួតរវាង បឹងកេត ជាមួយ ខេត្តឧត្តរមានជ័យ៕