កម្ពុជា​ឈរ​លើ​៣ប្រទេស​អាស៊ី​អាគ្នេយ៍ តែ​ធ្លាក់​ក្រោម​ឡាវ នៅ​ FIFA Ranking

  • 2017-06-01 09:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ឡើង​ចំនួន​ ១​ចំណាត់ថ្នាក់ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់ FIFA ដែល​បាន​ធ្វើ​កំណែ Update នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ។ លទ្ធផល​នេះ ធ្វើឲ្យ​គោព្រៃ​កម្ពុជា នាំ​មុខ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៣​ប្រទេស ខណៈ​ឡាវ​បាន​ផ្លោះ​ឡើង​រហូត ៤​លេខ។

​កម្ពុជា បាន​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី១៧៤ លើ​ប្រទេស​ឥណ្ឌូណេស៊ី (១៧៥) ព្រុយណេ (១៨៨) និង ទីម័រខាងកើត (១៩៦)។ សម្រាប់​ក្រុម​ឡាវ ដែល​ក្នុង​ខែ​មុន​ស្ថិត​ក្រោម​កម្ពុជា ១​លេខ បច្ចុប្បន្ន​បាន​ឡើង​ទៅ​លេខ ១៧២ ។

ហ្វីលីពីន នៅ​តែ​ឈរ​លេខ​១ ក្នុង​តំបន់ ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១២៦ ថៃ​នៅ​លេខ ១២៧ វៀតណាម លេខ ១៣១ ម៉ាឡេស៊ី លេខ ១៥៥ សិង្ហបុរី លេខ ១៥៧ និង មីយ៉ាន់ម៉ា លេខ ១៦៣ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;