ណាហ្គាវើល ក៏​ឡើង​វគ្គ​បន្ទាប់​នៅ Singapore Cup ដូច​បឹងកេត​ដែរ

  • 2017-06-01 15:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ណាហ្គាវើល​របស់​កម្ពុជា បាន​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ជាលើក​ដំបូង ក្នុង​ពាន​រង្វាន់ Singapore Cup 2017 ក្រោយ​​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Balestier Khalsa របស់​សិង្ហបុរី ក្នុង​លទ្ធផល ៤-៣ នា​ការ​ប្រកួត​ជុំ​ដំបូង នៃ​ពាន​រង្វាន់ Singapore Cup 2017 នា​យប់​ថ្ងៃ​ទី១ ខែមិថុនា​នេះ។

៤គ្រាប់​របស់​ណាហ្គាវើល រក​បាន​ដោយ​កីឡាករ Atuhei Kipson ១គ្រាប់, George Kelechi គ្រាប់ និង សុះ ស៊ូហាណា ១គ្រាប់។ ចំណែក​ឯ​៣គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ រក​បាន​ដោយ​កីឡាករ Hazzauwan Halim ២គ្រាប់ និងRaihan Rahman ១គ្រាប់។

ជ័យជម្នះ​នេះ ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ក្រុម​កម្ពុជា ដែល​អាច​មាន​ក្រុម​ដល់​ទៅ២ បាន​ឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​បឹងកេត ក៏​បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី Warriors FC ៤-១ កាល​ពី​ថ្ងៃ​អង្គារ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;