ពូឈីវ ប្រកាស​ជា​ថ្មី​ពី​ការ​ប្រជុំ​អ្នកគាំទ្រ​កម្ពុជា ត្រៀម​ពេល​ប៉ះ​ឥណ្ឌូណេស៊ី

  • 2017-06-05 08:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូឈីវ ដែល​ប្រិយមិត្ត​គាំទ្រ​បាល់ទាត់​កម្ពុជា​ភាគ​ច្រើន​បាន​ស្គាល់​និង​ដឹង​ពី​សកម្មភាព​គាំទ្រ មិនថា​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ឬ​វិស័យ​កីឡា​នានា បាន​ប្រកាស​ថា លោក​នឹង​រៀបចំ​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ជាថ្មី នា​ថ្ងៃ​អង្គារ ទី​៦ ខែ​មិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង ៦​ល្ងាច នៅ​តំបន់​កៅអី​មាន​ដំបូល ទីលាន​បាល់ទាត់ នៃ​ពហុ​កីឡាដ្ឋាន​ជាតិ។

ការ​ជួបជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​របៀប​នៃ​ការ​គាំទ្រ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ការ​ហ៊ោ​ឲ្យ​មាន​វិជ្ជាជីវៈ ពេល​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ ​ទល់នឹង​ក្រុម​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មិថុនា ខាងមុខ​នេះ។

ពូឈីវ បាន​ពន្យល់​ថា ដើម​ឡើយ​ការ​ជួបជុំ​អ្នក​គាំទ្រ​នេះ គ្រោង​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​៣មិថុនា តែ​ដោយសារ​បញ្ហា​អាកាសធាតុ​មិន​អំណោយ​ផល ទើប​សម្រេច​លើក​មក​ជួបជុំ នៅ​ថ្ងៃ​ស្អែក​វិញ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;