ចិន ប្រតិកម្មនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក និងជប៉ុន ជុំវិញតំបន់ជម្លោះ
- 2017-06-05 09:33:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ប្រតិកម្មនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក និងជប៉ុន ជុំវិញតំបន់ជម្លោះ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានសម្តែងការមិនពេញចិត្ត ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Tomomi Inada អំពីបញ្ហាសមុទ្រចិនខាងត្បូង និងតៃវ៉ាន់។
លោកស្រី Hua Chunying អះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើកោះដែលជាអធិបតេយ្យភាពរបស់ចិន គឺជាសិទ្ធការពារផ្ទាល់ខ្លួន ប៉ុន្តែមិនមានសកម្មភាពយោធាគំរាមដល់ប្រទេសណានោះទេ។
ចំណែកបញ្ហាតៃវ៉ាន់វិញ ចិន បានជំរុញឱ្យអាមេរិក បញ្ឈប់ការលក់អាវុធ ឱ្យតៃវ៉ាន់ និងគោរពគោលនយោបាយចិនតែមួយ។ អ្នកនាំពាក្យដដែលរូបនេះ ក៏បានអំពាវនាវឱ្យបញ្ឈប់ការដំឡើងខែលមីស៊ីល THAAD នៅកូរ៉េខាងត្បូងផងដែរ៕