U20 World Cup៖ អង់គ្លេស​ទម្លាក់​ម៉ិកស៊ីកូ ឡើង​វគ្គ​ពាក់​កណ្ដាលផ្តាច់ព្រ័ត្រ

  • 2017-06-06 01:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម២០​ឆ្នាំ​អង់​គ្លេស បាន​យក​ឈ្នះ​ក្រុម​ម៉ិកស៊ីកូ ក្នុង​លទ្ធផល ១-០ ពី​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Dominic Solanke ក្នុង​តង់​ទី​ពីរ ដែល​បាន​ជួយ​ក្រុម​ឈាន​ដល់​វគ្គពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ​២០១៧ នៅ​ប្រទេស​កូរ៉េខាងត្បូង។

អង់គ្លេស​ធ្វើ​បាន​សម្រេច ១​គ្រាប់ ពី​ការ​បញ្ចូន​របស់​ប្រធាន​ក្រុម Lewis Cook ទៅ​ឲ្យ Solanke ស៊ុត​បញ្ចូល​ទី​ពី​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ​ក្រុម​តោ​កំណាច​អង់គ្លេស អាច​រក្សា Clean Sheet បាន ទោះបីជា​សមាជិក​ម្នាក់ ​ត្រូវ​បណ្ដេញ​ចេញ បន្ទាប់​ពី​ទទួល​កាត​លឿង​ពីរ​ដង ស្មើ​កាត​ក្រហម​ក៏ដោយ។

ក្រុមអង់គ្លេស
​ក្រៅពី​អង់គ្លេស ​ក្រុម​ដែល​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ មាន​ដូចជា អ៊ុយរុយហ្គាយ ដែល​ត្រូវ​ជួប​ជាមួយ វេណេហ្ស៊ុយអេឡា និង អ៊ីតាលី ដែល​ជា​គូប្រជែង​របស់​អង់គ្លេស នា​ថ្ងៃ​ទី៨ ខែ​មិថុនា ខាងមុខ​នេះ៕

វីដេអូហាយឡាយ U20 ម៉ិកស៊ីកូ Vs U20 អង់គ្លេស នៅវគ្គ ៨ក្រុម

វីដេអូហាយឡាយ U20 អ៊ីតាលី Vs U20 ហ្សំប៊ិក នៅវគ្គ ៨ក្រុម

វីដេអូហាយឡាយ U20 វេណេហ្ស៊ុយអេឡា Vs U20 អាមេរិក នៅវគ្គ ៨ក្រុម

វីដេអូហាយឡាយ U20 ព័រទុយហ្គាល់ Vs U20 អ៊ុយរុយហ្គាយ នៅវគ្គ ៨ក្រុម

ប្រភព៖ FIFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;