ការ​ប្រកួត​ជើងឯក​តេក្វាន់ដូ (ITF)​ថ្នាក់​ជាតិ​លើកទីមួយ ​មាន​អ្នក​ចូលរួម​ប៉ុន្មាន​នាក់?

  • 2017-06-06 02:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​តេក្វាន់ដូរ (ITF) កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ (ITF) ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០១៧ នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់​ពី​ថ្ងៃ​ទី៧ ដល់ ១១ ខែ​មិថុនា។

យោង​តាម​លោក ជីវ័ន្ត មន្ត្រី​ហិរញ្ញិក​របស់​សហព័ន្ធ​កីឡា​តេក្វាន់ដូ (ITF) កម្ពុជា បាន​ឲ្យដឹង​ថា ការ​ប្រកួត​ជើងឯក​ឆ្នាំ​ដំបូង​នេះ មាន​កីឡាករ-កីឡា​ការិនី​ចូលរួម​ចំនួន ៣០០​នាក់ ក្នុង​នោះ​មាន​កីឡាការិនី ៤១នាក់ មកពី​ក្លឹប​ចំនួន ១៧។

ការ​ប្រកួត​នេះ រៀបចំ​ឡើង​ក្រោម​ការ​សហការ​រវាង សហព័ន្ធ​កីឡា​តេក្វាន់ដូ (ITF) ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

ប្រភព៖ Looking Today ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;