អ្នកប្រើ PlayStation ជិត ៦០លាននាក់ នៅមិនទាន់មាន VR ប្រើប្រាស់ ព្រោះតែ...
- 2017-06-06 03:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ PlayStation ជិត ៦០លាននាក់ នៅមិនទាន់មាន VR ប្រើប្រាស់ ព្រោះតែ...
ចន្លោះមិនឃើញ
គិតចាប់ពីថ្ងៃដាក់លក់នាអំឡុងខែតុលា ឆ្នាំ២០១៦ រហូតដល់ពីខែកុម្ភៈ ដើមឆ្នាំ២០១៧ ចំនួនឧបករណ៍ PlayStation VR ផលិតដោយក្រុមហ៊ុន Sony លក់ចេញបានចំនួនជាង ៩១ម៉ឺនគ្រឿង។ មកទល់បច្ចុប្បន្ន តួលេខនេះ បន្តកើនឡើងរហូតដល់ជាង ១លានគ្រឿង បើយោងតាមទិន្នន័យដែល Sony បានប្រកាសកាលពីពេលថ្មីៗនេះ។
ចំនួនលក់ VR នេះ បានធ្វើឲ្យ Sony ឈរនៅលំដាប់ថ្នាក់ទី២ បន្ទាប់ពីក្រុមហ៊ុន Samsung ដែលលក់ Gear VR បានដល់ ៥លានគ្រឿងឯណោះ។ ចំណែក HTC Vive ឈរនៅចំណាត់ថ្នាក់ទី៣ លក់ចេញបាន ៤២ម៉ឺនគ្រឿង តាមពីក្រោយដោយ Oculus Rift ដែលមានតួលេខលក់ចំនួន ២៤ម៉ឺនគ្រឿង។
នាយកប្រតិបត្តិរបស់ Sony លោក Shawn Layden បានអះអាងថា ការលក់ PS VR នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះអីតម្រូវការរបស់វានៅសល់ច្រើនទៀត ដោយចំនួនអ្នកប្រើ PlayStation 4 មានដល់ ៦០លានគ្រឿង ចំណែកឯ ចំនួនលក់ VR បានត្រឹម ១លានគ្រឿងប៉ុណ្ណោះ។ CEO រូបនេះ បន្តថា តម្រូវការឧបករណ៍ VR មានការខ្វះខាតច្រើន អំឡុងពេលបុណ្យណូអែល ឆ្នាំមុន ដោយសារតែការផលិតមិនទាន់ពេលវេលា។ យ៉ាងណាមិញ លោក Shawn បានសន្យាថា នឹងផ្គត់ផ្គង់ PS VR ឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអតិថិជន ត្រឹមចុងឆ្នាំ២០១៧នេះ៕