កីឡាករ ១១​នាក់​ដំបូង​របស់​ឥណ្ឌូណេស៊ី ដែលអាច​ប៉ះ​កម្ពុជា

  • 2017-06-06 06:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គោព្រៃ​កម្ពុជា នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៧ ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។ ទន្ទឹម​នេះ វេបសាយ​ឥណ្ឌូណេស៊ី​មួយ បាន​ធ្វើការ​ទស្សន៍ទាយ​ពី​កីឡាករ​ជម្រើស ១១​នាក់​ដំបូង​ក្នុង​ប្រព័ន្ធ ៤-៣-៣ ដែល​គ្រូ​បង្វឹក​ឥណ្ឌូណេស៊ី​លោក Luis Milla អាច​ដាក់​ចូលលេង​សម្រាប់​តទល់​ជាមួយ​កម្ពុជា។ ក្នុង​នោះ​មាន​ដូចជា៖

អ្នក​ចាំទី៖ Satria Tama

Satria Tama ជា​កីឡាករ​មក​ពីក្រុម U22 ឥណ្ឌូណេស៊ី និង​ក្លឹប Persegres Gresik United នៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី (League 1)។ រូបគេ​ក៏​ធ្លាប់​ជា​អ្នកចាំទី​នៅ​ក្រុម U19 កាលពី​ព្រឹត្តិការណ៍ AFF Cup U19 ឆ្នាំ​២០១៦ ផង​ដែរ។

ខ្សែ​ការពារ៖ Fachrundin Aryanto, Bagas Adi, Gavin Kwan Adit, Rezaldi Hehanusa

Fachrundin Aryanto និង Bagas Adi ជា​ខ្សែ​ការពារ​កណ្ដាល​ដែល​ការពារ​បាន​រឹងមាំ ហើយ​ពួកគេ​ក៏​ជា​ជម្រើស ១១​នាក់​ដំបូង​នៅ​តាម​ក្លឹប​រៀងៗ​ខ្លួន​ផងដែរ។ Fachrundin លេង​នៅ​ក្លឹប Madura United ចំណែក Bagas ប្រកព​អាជីព​នៅ​ក្លឹប Arema FC របស់ League 1 ។ សម្រាប់ Fachrundin មាន​បទពិសោធន៍​យូរ​ឆ្នាំ នៅ​ក្រុម​ជម្រើស​ជាតិ ខណៈ Bagas ជា​កីឡាករ U22 ឥណ្ឌូណេស៊ី។

Gavin Kwan Adsit ជា​ខ្សែ​ការពារ​ស្លាប​ស្ដាំ លេង​នៅ​ក្លឹប Barito Putera នៅ League 1 ដោយ​រដូវ​កាល​នេះ ស៊ុត​ចូល​បាន​១គ្រាប់​ក្នុង​ការ​បង្ហាញ​មុខ ៤​លើក។

Rezaldi Hehanusa ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង របស់​ក្លឹប Persija Jakarta។ រដូវ​កាល​នេះ គេ Assist បាន ១​គ្រាប់ នៅ League 1 ។

ខ្សែ​បម្រើ៖ Gian Zola, M. Hargianto, Hanif Sjahbandi)

Gian Zola ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​មកពី​ក្លឹប Persib Bandung នៅ League 1 ។ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ១គ្រាប់ ក្នុង ៦​ប្រកួត នា​រដូវ​កាល​នេះ។

Hargianto លេង​តួនាទី​ខ្សែបម្រើ​ការពារ​របស់​ក្លឹប Persija Jakarta ដោយ​បង្ហាញ​ខ្លួន​បាន ៤ប្រកួត​ក្នុង​រដូវ​កាល​នេះ ។

Hanif Sjahbandi ខ្សែ​បម្រើ​កណ្ដាល​ដែល​អាច​ឡើង​ចុះ​បាន​ល្អ​របស់​ក្លឹប Arema FC។

ខ្សែ​ប្រយុទ្ធ៖ Yabes Roni, Saddil Ramdani, Febri Hariyadi

Yabes Roni ជា​ខ្សែប្រយុទ្ធ​កណ្ដាល​របស់​ក្លឹប Bali United ដែល​ស៊ុត​បញ្ចូល​ទី ២​គ្រាប់ និង Assist ១ ក្នុង​ការ​បង្ហាញ​ខ្លួន ៧​ប្រកួតនៅ League 1 ។

Saddil Ramdani ខ្សែ​ប្រយុទ្ធ​ខាងឆ្វេង​មកពី​ក្លឹប Persela Lamongan ដែល​ពូកែ​បោះ​បាល់​វែង ចូល​ប្រអប់​គ្រោះថ្នាក់។

Febri Hariyadi ខ្សែ​ប្រយុទ្ធ​ខាងស្ដាំ ដែល​មាន​ល្បឿន​លឿន។ ក្នុង ៦​ប្រកួត​ជាមួយ​ក្លឹប Persib bandung រូបគេ​ស៊ុត​បញ្ចូល​ទី បាន ១គ្រាប់ និង Assist ១ ៕

ប្រភព៖ indosport ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;