លោក​យាយ ៨២​ឆ្នាំ អ្នក​បង្កើត​ហ្គេម​ទូរសព្ទ លេខ​មុខ​នៅ WWDC17

  • 2017-06-06 07:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចូលរួម​ព្រឹត្តិការណ៍ WWDC17 របស់​ក្រុមហ៊ុន Apple កាលពី​យប់មិញ ដែល​មាន​វ័យ​ចំណាស់​ជាងគេ គឺ​លោក​យាយ​ម្នាក់​ដែល​មាន​វ័យ ៨២​ឆ្នាំ។ គាត់​គឺ​ជា​អ្នក​បង្កើត​ហ្គេម​នៅ​លើ​ទូរសព្ទ ឈ្មោះ Hinadan ដែល​មាន​នៅ​លើ App Store សម្រាប់​អ្នក​លេង​ដែល​មាន​វ័យ​ចំណាស់​ដូចជា​លោក​យាយ។

Hinadan គឺ​ជា​ហ្គេម ដែល​ធ្វើ​តាម​ការ​រៀបចំ​នៃ​ថ្ងៃ​បុណ្យ Hinamatsuri ឬ ទិវា​កុមារី​ប្រចាំ​ឆ្នាំ ដោយ​ប្រជាជន​ជប៉ុន​តម្រៀប​តុក្កតា តាម​លំដាប់​ថ្នាក់​ទៅ​តាម​ឋានៈ។

ហ្គេម Hinadan
ការរៀបចំក្នុងថ្ងៃបុណ្យ Hinamatsuri

លោក​យាយ Masako Wakamiya បាន​ប្រាប់​ដល់​ក្រុម Developer ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ​ថា មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​បង្កើត​ហ្គេម​នេះ​ឡើង ព្រោះ​យល់ឃើញ​ថា បច្ចុប្បន្ន​សំបូរ​តែ​ហ្គេម​សម្រាប់​ក្មេងៗ ដូច្នេះ​គាត់​ក៏​បង្កើត​វា​ឡើង​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ដូចជា​ខ្លួន។

លោកយាយ បាន​បង្ហើប​ទៀត​ថា រឿង​ដែល​ពិបាក​បំផុត​ក្នុង​ការ​បង្កើត​ហ្គេម​នេះ គឺ​ភាសា​អង់គ្លេស ដែល​លោក​យាយ​ចាត់​ទុក​ថា ជា​រឿង​ពិបាក​ជាង​ការ​សរសេរ​កូដ​បង្កើត​ហ្គេម​ទៅ​ទៀត។

លោក​យាយ Masako Wakamiya

លោក​យាយ រៀន​ពី​វិធី​បង្កើត​តាមរយៈ​គ្រូបង្រៀន​ម្នាក់​ដែល​រស់នៅ​ឆ្ងាយ​ពី​ខ្លួន​រាប់រយ​គីឡូម៉ែត្រ ហើយ​អ្នក​ទាំងពីរ​បាន​ទាក់ទង​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម Skype និង​សេវាកម្ម​សម្រាប់​ផ្ញើ​សារ​អេឡិចត្រូនិក​ផ្សេងៗ។ ហ្គេម Hinadan ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ៥-៦ ខែ​មុន៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;