Rain គ្រោង​បញ្ចប់​អាជីព​ជា​អ្នក​ចម្រៀង

  • 2017-06-07 03:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង​ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង Rain បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​នឹង​ឈប់​ចាប់​អាជីព​ជា​តារា​ចម្រៀង​ទៀត​ហើយ នា​ពេល​ឆាប់ៗ​ខាង​មុខ។ Rain បាន​ប្រៀបធៀប​នឹង​អត្តពលិក​ថា តារា​ចម្រៀង​ដូច​លោក​ពេល​ទៅ​ដល់​គោលដៅ​មួយ នោះ​អ្វីៗ​នឹង​ត្រូវ​បញ្ឈប់​ដែរ។ លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន លោក​មាន​អារម្មណ៍​ថា លោក​មិន​ចង់​រាំ​ទៀត​ឡើយ ដោយសារ​តែ​រាងកាយ​កាន់តែ​ទ្រុឌទ្រោម​ទៅៗ ហើយ​មិន​អាច​រាំ​ទាន់​ទៅ​តាម​ចង្វាក់​ភ្លេង។

ដោយ​សារ​តែ​គម្រោង​លា​ចេញ​ពី​សិល្បៈ​ចម្រៀង​នេះ Rain នឹង​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី ដែល​ល្អ​ជាង​មុន ទុក​ជា​អនុស្សាវរីយ៍​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន។ យ៉ាង​ណា​មិញ តារា​ចម្រៀង​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ឥឡូវ​នេះ លោក​កំពុង​ជាប់​រវល់​ថត​ភាពយន្ត​ថ្មី ដូច្នេះ​ហើយ​អាល់ប៊ុម​ចម្រៀង​ថ្មី​អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​២០១៧ អំឡុង​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;