គ្រូ​បង្វឹក Buriram ជាប់​ពិន័យ ៣​ខែ ព្រោះ...

  • 2017-06-07 04:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ranko Popovic គ្រូ​បង្វឹក​ក្រុម Buriram United ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ (FAT) ចេញ​សេចក្ដី​សម្រេច​កាលពី​ម្សិលមិញ ដោយ​ពិន័យ មិន​ឲ្យ​ដឹកនាំ​កូន​ក្រុម​ក្នុង​ការ​ប្រកួត​ចំនួន ៣ខែ​ បន្ទាប់ពី​បង្ក​ហិង្សា​លើ​សមាជិក​របស់​ក្រុម​គូ​ប្រកួត នា​ពេល​ថ្មីៗ​កន្លង​ទៅ។

លោក Ranko Popovic
ការ​ពិន័យ​នេះ ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មការ​វិន័យ​របស់ FAT បន្ទាប់ពី​លោក Popovic បាន​ទះ​កំផ្លៀង​គ្រូពេទ្យ​ម្នាក់​របស់​ក្រុម Bangkok United ក្នុង​ការ​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​លីគ​កំពូល​ថៃ នៅ​កីឡដ្ឋាន I-Mobile Stadium។

លោក Popovic ដែល​ដឹក​នាំ Buriram យក​ឈ្នះ Bangkok United ២-១ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៤ម៉ឺន​បាត (ជាង ១០០​ដុល្លារ) ផង​ដែរ។

ក្រុម Buriram បាន​អះអាង​ថា ខ្លួន​នឹង​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ បើ​ពុំ​ដូច្នោះ​ទេ លោក Popovic នឹង​មិន​អាច​ដឹក​នាំ​ចំនួន ៩​ប្រកួត​ក្នុង​លីគ​កំពូល។ ក្នុង​នោះ​ក៏​មាន​ការ​ប្រកួត​ទល់នឹង​ក្រុម MuangThong United នៅ​កីឡដ្ឋាន SCG Stadium នា​ថ្ងៃ​ទី៩ ខែ​កក្កដា ខាងមុខ​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;