ពន្លត់​ភ្លើង​ឆេះ​រោងចក្រ​ផលិត​​ចំណី​សត្វ​នៅ​ខណ្ឌ​ដង្កោ ប្រើ​ឡាន​ទឹក ១០​គ្រឿង

  • 2017-06-07 12:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ផលិត​ចំណី​សត្វ ដោយ​ការ​កែច្នៃ​ស្រាបៀ ឈ្មោះ​ ហ្វីត​ប្រូខេអិច​ នៅ​ភូមិ​បាគូ​សង្កាត់ ដង្កោ​ខណ្ឌ​ដង្កោ ត្រូវ​បាន​អគ្គិភ័យ​បាន​ឆាបឆេះ​កាល​វេលា​ម៉ោង​ជិត ៤​រសៀល ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០១៧។ ប៉ុន្តែ​មកទល់​ពេល​នេះ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​ហើយ។

យោង​តាម​របាយការណ៍​របស់​ប៉ូលិស​បាន​ឲ្យដឹង​ថា ករណី​នេះ​បណ្តាល​មកពី​ជាង​ផ្សា​ជួសជុល​បន្ទប់​នៅ​ឃ្លាំង​ក្នុង​រោងចក្រ​ហ្វីត​ប្រូខេអិច។ ថៅកែ​គ្រប់គ្រង​រោងចក្រ មាន​ឈ្មោះ Mcfarland Brent Roy ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​កាណាដា ស្នាក់​នៅ​ទីតាំង​កើតហេតុ។

អគ្គិភ័យ​នេះ បាន​បង្ក​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ ដូចជា ផ្លាស់​ស្ទីក​ចំនួន​កន្លះ​តោន បាវ​ចំនួន​កន្លះ​តោន ម៉ូទ័រ​ចំនួន ៥ ប្រេង​បាត​ចំនួន ២០លីត។ ក្នុង​ការ​ពន្លត់​នេះ​ គេ​បាន​ប្រើ​ឡាន​ទឹក​ចំនួន ១០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៦​ឡាន ពន្លត់​ចប់​នៅ​ម៉ោង ៤:១០ នាទី​រសៀល។ អគ្គីភ័យ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;