ការប្រកួតល្ងាចនេះ ជាឱកាសសម្រាប់យុវជនកម្ពុជា ស្គាល់រសជាតិឈ្នះលើឥណ្ឌូណេស៊ី
- 2017-06-08 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតល្ងាចនេះ ជាឱកាសសម្រាប់យុវជនកម្ពុជា ស្គាល់រសជាតិឈ្នះលើឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ជាមួយក្រុមឥណ្ឌូណេស៊ី ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Leonardo បាននិយាយថា ក្នុងរយៈពេល ២៣ ឆ្នាំកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់ស្គាល់រសជាតិជ័យជម្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឡើយ។ ជាមួយគ្នានោះដែរ ក្នុងជំនួប ៥លើកចុងក្រោយរវាងក្រុមទាំងពីរ កម្ពុជា ត្រូវបានឥណ្ឌូណេស៊ី ស៊ុតចូលរហូត ២១ គ្រាប់ ហើយស៊ុតបញ្ចូលទីឥណ្ឌូណេស៊ីវិញ ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បន្តថា បច្ចុប្បន្នកីឡាករដែលលោកកោះហៅ មួយចំនួនគឺជាកីឡករយុវជន ហើយពួកគេមិនធ្លាប់បានឃើញជ័យជម្នះរបស់កម្ពុជា លើឥណ្ឌូណេស៊ីឡើយ។ ដូច្នេះ ប្រសិនបើកម្ពុជា អាចឈ្នះល្ងាចនេះ វាគឺជាជោគជ័យមួយសម្រាប់កីឡាករយុវជនកម្ពុជា និងអ្នកគាំទ្រគ្រប់ៗរូបផងដែរ៕