ចេញ​តម្លៃ SONY Xperia XZ Premium នៅ​ប្រទេស​វៀតណាម

  • 2017-06-08 04:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


SONY បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ម៉ូដែល​ចុងក្រោយ Xperia XZ Premium ដែល​ជា​ទូរសព្ទ​ទី​មួយ​ក្នុង​លោក​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 4K នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៧។

ក្នុង​ព្រឹត្តិការណ៍​របស់ SONY នៅ​វៀតណាម​នោះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ការ​លក់​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៧ ត​ទៅ ក្នុង​តម្លៃ ១៨,៥ លាន​ដុង ឬ ប្រហែល ៨១៥ ដុល្លារ​អាមេរិក។

Xperia XZ Premium មាន​តួ​ខ្លួន​បំពាក់​ដោយ​កញ្ចក់ Gorilla Glass 5 ដែល​ធ្វើឲ្យ​រូបរាង​មាន​ភាព​ឆ្លុះ​ដូចជា​កញ្ចក់។ វា​មាន​បន្ទះ​ឈីប Snapdragon 835, RAM ទំហំ 4 ​GB, កាមេរ៉ា​ខាងមុខ 19 MP កាមេរ៉ា​ខាង​ក្រោយ 13 MP ។

ស្មាតហ្វូន​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាប់​ម៉ាស៊ីន​ស្រាប់ Android Nougat 7.1 និង​ស្រោប​ដោយ​អាវ​ក្រោះ​ការពារ​ទឹក IP68 ។ ថាមពល​ថ្ម មាន​ទំហំ 3230 mAh ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;