អង់គ្លេស វាយ​បក​អ៊ីតាលី ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup

  • 2017-06-09 02:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ U-20 អង់គ្លេស បាន​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ​នៅ​កូរ៉េខាងត្បូង ក្រោយ​បំបាក់​ក្រុម U-20 អ៊ីតាលី​ ៣-១ កាល​ពី​ថ្ងៃ​ទី៨ មិថុនា​ម្សិលមិញ​នេះ។

ក្រុម U-20 អ៊ីតាលី បាន​បំប៉ោង​សំណាញ់​ទី​មុន នៅ​ដើម​តង់​ទី១ ដោយ​កីឡាករ Riccardo Orsolini។ មិន​ត្រឹម​តែ​ជួយ​​ឲ្យ​អ៊ីតាលី​នាំមុខ​នោះទេ ការ​ស៊ុត​មួយ​គ្រាប់​នេះ ក៏​បាន​ជួយ​ឲ្យ Orsolini ឡើង​ឈរ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ផងដែរ (៥គ្រាប់)។

យ៉ាងណាក្ដី ក្រុម U-20 អង់គ្លេស បាន​វាយបក ៣គ្រាប់​វិញ​នៅ​តង់​ទី២ ដោយ ​Dominic Solanke ២គ្រាប់ (នាទី៦៦, ៨៨) និង Kieran Dowell ១គ្រាប់ (នាទី ៧៧)។

ចំណែក​មួយ​ក្រុម​ទៀត ដែល​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​ជាមួយ​អង់គ្លេស គឺ​ក្រុម U-20 វេណេហ្ស៊ុយអេឡា។ ក្រុម​នេះ បាន​យក​ឈ្នះ​ក្រុម U-20 អ៊ុយរុយហ្គាយ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-៣ ក្រោយ​ស្មើ​គ្នា ១-១។

ការប្រកួត​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី១១ មិថុនា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Suwon World Cup Stadium វេលា​ម៉ោង ៥ល្ងាច៕​

វីដេអូហាយឡាយ៖ (ចុច​លើ​ពាក្យ Watch on YouTube)

ប្រភព៖ FIFA ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;