សហព័ន្ធ FFC ចាប់ផ្តើម​លក់​សំបុត្រ​ការ​ប្រកួត​រវាង កម្ពុជា និង​អាហ្វហ្គានីស្ថាន

  • 2017-06-09 06:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី៩មិថុនា​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង កម្ពុជា និង​អាហ្វហ្គានីស្ថាន ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup 2019។

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សំបុត្រ​សម្រាប់​ការ​ចូលរួម​ទស្សនា​មាន ២​ប្រភេទ គឺ​ប្រភេទ​១ តម្លៃ ១ម៉ឺន​រៀល និង​ប្រភេទ២ ៥ពាន់​រៀល។ ទីតាំង​លក់​សំបុត្រ​គឺនៅ​ពហុកីឡដ្ឋាន​ជាតិ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៦​ល្ងាច។ ការប្រកួត​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី១៣​មិថុនា វេលា​ម៉ោង ៦​កន្លះ​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;