ចង់ប្រើកម្មវិធី Facebook ចំនួន២ លើទូរសព្ទតែមួយ លែងជាការពិបាកទៀតហើយ!
- 2017-06-09 07:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រើកម្មវិធី Facebook ចំនួន២ លើទូរសព្ទតែមួយ លែងជាការពិបាកទៀតហើយ!
ចន្លោះមិនឃើញ
Facebook គឺជាបណ្ដាញសង្គមមួយ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមប្រើប្រាស់ មិនថា ចាស់ឬក៏ក្មេងនោះទេ ដោយរាប់បញ្ចូលតាំងពីពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ការប្រើ Facebook ធ្វើឡើងក្នុងគោលបំណងស្វែងរកព័ត៌មាន បង្កើតទំនាក់ទំនង កម្សាន្ត និងសិក្សាស្រាវជ្រាវ ជាដើម។ ដោយហេតុតែមានពហុបំណងបែបនេះ ទើបអ្នកខ្លះបង្កើតគណនីច្រើន ដើម្បីបំពេញតាមតម្រូវការរៀងៗគ្នា។ យ៉ាងណាមិញ នៅលើស្មាតហ្វូន អ្នកអាចប្រើកម្មវិធី Facebook បានតែមួយប៉ុណ្ណោះ តែបើចង់ប្រើច្រើនគណនី ទាល់តែ Log in និង Log out ទៅវិញទៅមក។ ថ្ងៃនេះ ខ្លីៗ សូមបង្ហាញពីគន្លឹះងាយៗ ដើម្បីប្រើគណនី Facebook ចំនួន២ លើស្មាតហ្វូនតែមួយ (សម្រាប់តែ Android ប៉ុណ្ណោះ) ដូចខាងក្រោម៖