ចិន ប្រុង​ជើងការ ចំពោះ​សកម្មភាព​យន្តហោះ​យោធា​អាមេរិក នៅ​សមុទ្រ​ចិន​ខាងត្បូង

  • 2017-06-09 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី៩មិថុនា​នេះ ចិនបាន​ឃ្លាំ​មើល និង​ប្រុង​ជើងការ​ខ្ពស់ ចំពោះ​សកម្មភាព​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសូង​ការពារ​ជាតិ​ចិន ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន។

យន្តហោះ B-1B ហោះចេញពីមូលដ្ឋានទ័ពអាកាស Andersen កោះហ្គាម មកសមុទ្រចិនខាងត្បូង
ការ​ប្រុង​ប្រយ័ត្ន​របស់​ចិន ធ្វើឡើង​ក្រោយពេល​អាមេរិក បាន​ចល័ត​យន្តហោះ B-1B ចំនួន ២គ្រឿង​ពី​កោះ​ហ្គាម ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ម្សិលមិញ ក្នុង​បេសកកម្ម​រយៈពេល​១០ម៉ោង​មួយ។ ការ​ចល័ត​យន្តហោះ​នេះ គឺ​ដើម្បី​ចូលរួម​ប្រតិបត្តិការ​ជាមួយ​នាវា​ពិឃាដ​មួយ​គ្រឿង​របស់​កងទ័ព​ជើងទឹក​អាមេរិក៕

ប្រភព៖ Reuters | Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;