U20 World Cup៖ យុវជន Everton ជួយអង់គ្លេសគ្រងជើងឯក World Cup ជាលើកដំបូង
- 2017-06-12 01:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U20 World Cup៖ យុវជន Everton ជួយអង់គ្លេសគ្រងជើងឯក World Cup ជាលើកដំបូង
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២០ឆ្នាំ អង់គ្លេស បានយកឈ្នះក្រុមវេណេហ្ស៊ុយអេឡា ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ FIFA U20 World Cup 2017 កាលពីម្សិលមិញ ដែលប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។
ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Calvert-Lewin របស់ក្លឹប Everton បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ និងជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមអង់គ្លេស នៅនាទី៣៥។ កីឡាកររូបនេះ បានព្យាយាមទាត់តម្រង់ទីតែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីវេណេហ្ស៊ុយអេឡា Wuiker Farinez។ យ៉ាងណាមិញ បាល់បានខ្ទាតចេញពីដៃរបស់ Farinez ធ្វើឲ្យ Lewin បន្ថែមបញ្ចូលទីបានសម្រេច។
ក្រុមវេណេហ្ស៊ុយអេឡា បានខកខានឱកាសក្នុងការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីអ្នកចាំទីអង់គ្លេស Freddie Woodman ជួយសង្គ្រោះបានពីការទាត់របស់ Adalberto Penaranda ក្នុងតង់ទីពីរ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២០ឆ្នាំ អង់គ្លេស ក្លាយជាម្ចាស់ជើងឯក U20 World Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ៕