Rafael Nadal បង្កើតប្រវត្តិសាស្ត្រមួយ ក្រោយផ្ដួល Stan Wawrinka នៅវគ្គផ្តាច់ព្រ័ត្រ
- 2017-06-12 03:26:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rafael Nadal បង្កើតប្រវត្តិសាស្ត្រមួយ ក្រោយផ្ដួល Stan Wawrinka នៅវគ្គផ្តាច់ព្រ័ត្រ
ចន្លោះមិនឃើញ
កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ Rafael Nadal បានឈ្នះពានរង្វាន់ French Open ជាលើកទី១០ ក្នុងប្រទេសបារាំង បន្ទាប់ពីយកឈ្នះកីឡាករ Stan Wawrinka នៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។
Nadal វ័យ ៣១ឆ្នាំ យកឈ្នះដោយពិន្ទុ ៦-២, ៦-៣, ៦-១ លើកីឡាករសញ្ជាតិស្វីសខាងលើ។ ជ័យជម្នះនេះ មានន័យថា Nadal ជាម្ចាស់ជើងឯកពានរង្វាន់ Grand Slam ចំនួន ១៥លើក។
Nadal គឺជាកីឡាករដំបូង ក្នុងរជ្ជកាល Open ដែលបានឈ្នះក្នុងព្រឹត្តិការណ៍ Grand Slam តែមួយ ចំនួន ១០លើក។ រូបគេ បានឈ្នះ French Open លើកដំបូង កាលពីអាយុ ១៩ឆ្នាំ ក្នុងឆ្នាំ ២០០៩ ។
ក្រោយលើកពានម្សិលមិញ Nadal បានរំកិលឡើងទៅចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីកីឡាករដែលឈ្នះក្នុងព្រឹត្តិការណ៍ Grand Slam ច្រើនជាងគេ តាមពីក្រោយ Roger Federer ដែលឈ្នះចំនួន ១៨លើក ៕