ទើប​តែ​ចេញ​សោះ HTC U11 ត្រូវ​គេ​កុម្ម៉ង់​អស់​ហើយ

  • 2017-06-12 03:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន Flagship របស់​ក្រុមហ៊ុន HTC ម៉ូដែល HTC U11 គិត​មក​ទល់​ពេល​នេះ ត្រូវ​បាន​គេ​កុម្ម៉ង់​អស់​ពី​ស្តុក​ហើយ​នៅ​ក្នុង​វេបសាយ​របស់ HTC អាមេរិក ខណៈ​ស្មាតហ្វូន​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៧ នេះ។

HTC U11 ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់ Hardware ដ៏​ទំនើប​ចុងក្រោយ ហើយ​វា​ក៏​មាន​មុខងារ​ពិសេសៗ ជា​ច្រើន​ទៀត​ផង​ដែរ។ ស្មាតហ្វូន​នេះ មាន​អេក្រង់​ទំហំ ៥,៥​អ៊ីញ ប្រភេទ LCD កម្រិត 2560 x 1440, កាមេរ៉ា​ក្រោយ 12 MP, RAM ទំហំ 4 GB, អង្គ​ផ្ទុក​ទិន្នន័យ 64 GB (អាច​បន្ថែម microSD បាន) បន្ទះ​ឈីប Snapdragon 835 និង​ថាមពល​ថ្ម 3000 mAh ។

កាស​របស់ HTC U11 មាន​មុខងារ Noise-cancelling ដែល​អាច​ការពារ​ពី​សំឡេង​រំខាន​នៅ​ខាង​ក្រៅ នៅ​ពេល​ដាក់​កាស​ជាប់​នឹង​ត្រចៀក។ ប៉ុន្តែ​មុខងារ​នេះ អាច​ប្រើប្រាស់​បាន​តែ​ជាមួយ HTC U11 ប៉ុណ្ណោះ​៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;