ឆ្នាំ២០១៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤ លាននាក់
- 2017-06-12 09:31:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤ លាននាក់
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា តាមការរំពឹងទុក ឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤ លាននាក់ និង៧លាននាក់ នៅឆ្នាំ២០២០។ លោកលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ នាព្រឹកថ្ងៃទី១២ ខែមិថុនា នៅខេត្តសៀមរាប។
លោក ថោង ខុន បានបញ្ជាក់ថា កំណើននៃចំនួនទេសចរអន្តរជាតិនៅលើសកលលោកចំនួន ១២៣៥ លាននាក់ ក្នុងកំណើន ៣,៩% នៅឆ្នាំ២០១៦។ ក្នុងនោះទេសចរតំបន់អាស៊ីប៉ាស៊ីហ្វីកទទួលបាន៣០៣លាននាក់ ក្នុងកំណើន៨,៤%។ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ក្នុងកំណើន ៥%។ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ១,៥ លាននាក់ ក្នុងកំណើន ១១,៩% ។
នាំ២០១៦ វិស័យទេសចរណ៍ កម្ពុជាបានបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ ម៉ឺននាក់ និង ដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត ដែលបានរួមចំណែកប្រមាណ១២% នៃ GDP ៕