អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ដឹកនាំ Buriram United ?
- 2017-06-14 07:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ដឹកនាំ Buriram United ?
ចន្លោះមិនឃើញ
លោក Kiatisuk Senamuang ត្រូវបានអ្នកគាំទ្រថៃ គាំទ្រលោកដើម្បីដឹកនាំក្រុម Buriram United បន្ទាប់ពីលោក Ranko Popovic សញ្ជាតិស៊ែប បានលាឈប់ពីតំណែងគ្រូបង្វឹក។
គ្រូបង្វឹកសញ្ជាតិស៊ែបរូបនេះ បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសទេ ហើយបង្ហាញការអាក់អន់ស្រពន់ចិត្ត ចំពោះការសម្រេចរបស់ FAT ។ ដូច្នេះ លោកក៏សម្រេចចិត្តចែកផ្លូវពីក្រុម Buriram ។
ក្រុមដែលមានរហស្សនាមថា ប្រាសាទផ្គររន្ទះ កំពុងស្វែងរកគ្រូបង្វឹកថ្មីមួយរូប មុនការចាប់ផ្ដើមជុំទី២ នៃលីគកំពូលថៃ នាថ្ងៃចុងសប្ដាហ៍នេះ។ ទន្ទឹមនេះ អ្នកគាំទ្រជាច្រើន ចង់ឃើញអតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Kiatisak Senamuang ឡើងកាន់តំណែងដែលកំពុងទំនេរមួយនេះ។
សូមបញ្ជាក់ថា លោក Kiatisak ដែលបានលាឈប់ពីការដឹកនាំក្រុមជម្រើសជាតិថៃ កំពុងបន្តការសិក្សាយកអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិតខ្ពស់ នៅប្រទេសកូរ៉េខាងត្បូង៕