Audi ចេញ Teaser ម៉ូដែល A8 ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​ជ្រួលជ្រើម

  • 2017-06-14 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត Audi បាន​បញ្ចេញ​វីដេអូ Teaser មួយ​បង្ហាញ​រថយន្ត​ទំនើប​ចុងក្រោយ​របស់​ខ្លួន Audi A8 ដែល​គ្រោង​ប្រកាស​បង្ហាញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

តាម​រយៈ​វីដេអូ​ខ្លី​ដែល​មាន​រយៈ​ពេល​ត្រឹម ២៧ វិនាទី បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ A8 ដោយ​វា​អាច​បើក​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​អ្នក​បើក​ចេញ​ពី​ក្នុង​រថយន្ត ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​មួយ​ប៉ុណ្ណោះ។ A8 នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ពិធី​ពិព័រណ៍ Audi Summit ។

នេះ​មិនមែន​ជា​មុខងារ​បើក​បរ​ស្វ័យប្រវត្តិ​ដែល​ទើប​តែ​មាន​នោះ​ទេ។ កាល​ពី​ដើម​ឆ្នាំ២០១៦ ក្រុមហ៊ុន Telsa ក៏​បាន​បង្ហាញ​មុខងារ​បើក​ចូល​ចត​ស្វ័យប្រវត្តិ​នេះ ផង​ដែរ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;