ចិន រឹតបណ្ដឹងច្បាប់ស្ដីពីប្រាក់ឈ្នួលកីឡាករ
- 2017-06-16 09:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន រឹតបណ្ដឹងច្បាប់ស្ដីពីប្រាក់ឈ្នួលកីឡាករ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) កំពុងរៀបចំក្នុងការដាក់ចេញច្បាប់រឹតបណ្ដឹងលើការចំណាយលើប្រាក់ឈ្នួលកីឡាករ នៅក្នុងក្របខ័ណ្ឌ Chinese Super League និង China League One ។
សមាគមបាល់ទាត់ចិន បានផ្ញើលិខិតមួយទៅកាន់ក្លឹបចំនួន៣២ ដែលកំពុងប្រកួតប្រជែងក្នុងលីគលំដាប់កំពូលទាំងពីរកម្រិត ដើម្បីស្នើសុំមតិយោបល់ លើបញ្ហាកំណត់គោលដៅត្រឹមរយៈពេលខ្លី និងបញ្ហាចំណាយលើសលប់លើការទិញកីឡាករ។
ការហ៊ានចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើកីឡាករបរទេសរបស់ក្លឹបក្នុងប្រទេសចិន បានទាក់ទាញពិភពលោកឲ្យងាកមកចាប់អារម្មណ៍លើបាល់ទាត់នៅប្រទេសនេះ និងបង្កឲ្យមានការព្រួយបារម្ភចំពោះភាពមិនស្មើគ្នាក្នុងការផ្ដល់ឱកាសសម្រាប់កីឡាករបរទេស បានបង្ហាញខ្លួនក្នុងការប្រកួតច្រើនជាងកីឡាករក្នុងស្រុក។