Muangthong ទិញ​អតីត​យុវជន​ថ្នាល​របស់ Juventus ​ជំនួស Messi J

  • 2017-06-16 12:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ជើងឯក​លីគ​កំពូល​ថៃ​រដូវកាល ២០១៦ Muangthong United បាន​ចុះ​កុងត្រា​នាំយក​ខ្សែ​បម្រើ​ប្រយុទ្ធ Charyl Chappuis ដើម្បី​ជំនួស​តំណែង​របស់ Playmaker ប្រចាំ​ក្រុម​គឺ Chanathip Songkrasin ឬ​រហស្សនាម Messi J ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម Consadole Sapporo នៅ​លីគ​កំពូល​ជប៉ុន ក្នុង​លក្ខខណ្ឌ​ខ្ចីជើង។

Charyl Chappuis ជា​កូន​កាត់​ថៃ-ស្វីស ដែល​ផ្ទេរ​មក​ពី​ក្រុម Suphanburi ។ រូបគេ​ធ្លាប់​ជា​យុវជន​ថ្នាល​របស់​ក្រុម YF Juventus កាលពី​ឆ្នាំ២០០៣ បន្ទាប់​មក​ចូលរួម​ជាមួយ​ក្រុម​យុវជន Grasshoppers ពី​ឆ្នាំ២០០៩-២០១១។ ក្រោយ​មក​ទៀត ក៏​បាន​ផ្ទេរ​មក​ប្រកប​អាជីព​ជាមួយ​ក្រុម Buriram United នៅ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ២០១៣។

កីឡាករ​វ័យ២៥​ឆ្នាំ​រូបនេះ ធ្លាប់​លេង​នៅ​ក្រុម U23 ជម្រើស​ជាតិ​ថៃ ក្នុង​ព្រឹត្តិការណ៍ 2014 Asian Games ហើយ​ក៏​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ AFF Suzuki Cup កាលពី​ឆ្នាំ​២០១៤ និង ២០១៦ ផង​ដែរ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;